ធ្លាក់សពណ៌ត្នោត មានន័យដូចម្តេច? ស្ត្រីគ្រប់រូបគួរដឹងពីឥឡូវនេះ

ធ្លាក់ស​ពណ៌​ត្នោត​ច្រើន​ថ្ងៃ​គឺជា​រឿង​ដែល​ត្រូវ​បារម្ភ​។ ការ​ធ្លាក់ស​បែបនេះ អ្នកនឹង​កត់សម្គាល់ឃើញ​អាស្រ័យទៅលើ​ចំណុច​ណាមួយ​នៃ​វដ្ត​រដូវ ហើយ​ខាងក្រោម​នេះ​ជា​របៀប​សម្គាល់​អាស្រ័យ​លើ​វដ្ដ​រដូវ​។​

​    ​* មុនពេល​មក​រដូវ ៖ ធ្លាក់ស​ពណ៌​ត្នោត មុនពេល​ចាប់ផ្ដើម​រដូវ​គឺជា​រឿង​ធម្មតា មិនត្រូវ​ព្រួយបារម្ភ​ទេ​។ ប៉ុន្ដែ​ប្រសិនបើ​វា​បន្ត ២-៣ ថ្ងៃ​រហូតដល់​មក​រដូវ​គឺជា​រឿង​ត្រូវ​ព្រួយបារម្ភ​។ មូលហេតុ​ដោយសារ មិនមាន​ប្រូ​សេ​ស្តេ​រ៉ូ​ច្រើន ដែល​វា​គួរតែមាន​ច្រើន​និង​មាន​សុខ​ភាពល្អ​ក្នុងការ​រក្សា​ស្ត្រី​ឱ្យមាន​ផ្ទៃពោះ​។ ហើយ​វីតាមីន B6 គឺអាច​ជួយ​ផលិត​ប្រូ​សេ​ស្តេ​រ៉ូ​នេះ​ឡើងវិញ និង​តម្រូវឱ្យ​ជួប​ពេទ្យ​រោគ​ស្ត្រី​។​

​    ​* ពាក់កណ្ដាល​រដូវ ៖ វា​អាចជា​សញ្ញា​នៃ​ការបញ្ចេញ​ពង​អូវុល ឬ​ជាស​ញ្ញា​នៃ​ការផលិត​អ័រម៉ូន​មិន​គ្រប់គ្រាន់​។ អ័រម៉ូន Estrogen  និង​ប្រូ​សេ​ស្តេ​រ៉ូ​មាន​សុខភាព​ល្អ​ជួយ​រក្សា​ស្រទាប់​ស្បូន រហូតដល់​មក​រដូវ​។​

​    ​* ចុងរដូវ ៖ ឈាម​នឹង​ចាប់ផ្ដើម​ហូរ​ដើម្បី​បញ្ចប់​រដូវ​របស់​អ្នក ហើយ​វា​មិនមែនជា​រឿង​ល្អ​ទេ​សម្រាប់​ស្ត្រី​ណា​ដែលមាន​ធ្លាក់ស​ពណ៌​ត្នោត​នោះ​។ នេះ​គឺជា​ឈាម​ចាស់ ដែល​នៅ​យូរ​ទម្រាំ​វា​ហូរ​ចេញមក​។​

​    ​* រោគសញ្ញា​នៃ​ការឆ្លង​មេរោគ ៖ ធ្លាក់ស​បែបនេះ​នឹង​បង្ក​រោគសញ្ញា​ឱ្យ​អ្នក​ដូចជា រលាក រមាស់ ចេញឈាម វិលមុខ ឈឺ​ស្បូន និង​មក​រដូវ​មិនធម្មតា​។ ត្រូវ​ជួប​វេជ្ជបណ្ឌិត​រោគ​ស្ដ្រី​ឱ្យបាន​លឿន​តាមតែ​អាចទៅរួច ជៀសវាង​ការអៀនខ្មាស់​និង​នាំឱ្យ​ហួសពេល​។​

​    ​* អំឡុងពេល​មាន​ផ្ទៃពោះ ៖ មក​ធ្លាក់ស​បែបនេះ អំ​ឡុ​ពេល​មាន​ផ្ទៃពោះ ត្រូវ​ធានា​ខ្លួនឯង​ថា​ទៅ​ជួប​វេជ្ជបណ្ឌិត​ឱ្យបាន​លឿន​តាមតែ​អាចទៅរួច​។ ព្រោះ​វា​អាចជា​សញ្ញា​កូនក្រៅស្បូន រលូត​កូន បញ្ហា​សុក ឬ​ការឆ្លង​មេរោគ​លើ​ស្បូន​។​

​    ​* ជំនួស​ឱ្យ​ការ​មក​រដូវ ៖ ធ្លាក់ស​បែបនេះ អាចជា​សញ្ញា​មាន​ផ្ទៃពោះ ឬ​អាច​មានន័យថា អតុល្យភាព​អ័រម៉ូន បណ្ដាលឱ្យ​ស្រទាប់​ស្ដើង​ជាង​ធម្មតា​។ យក​ល្អ​ទៅ​ជួប​ពេទ្យ​រោគ​ស្ត្រី និង​ជៀសវាង​ការអៀនខ្មាស់​បង្ក​ឱ្យ​បញ្ហា​កាន់តែ​ធ្ងន់​៕

No comments

Powered by Blogger.