ឬសគល់នៃជំលោះប្រាសាទព្រះវិហារកន្លងមក​(វិឌីអូ)

ពេលនេះខាងបក្សប្រជាជនបាននឹងកំពុងលើកពីគុណសម្បត្តរបស់ សុខ អាន ថាបានដណ្តើមស្នាដៃប្រាសាទព្រះវិហារពីសៀម ហើយបើគ្មានសុខអាន ប្រសាទព្រះវិហារនេះនឹងបានទៅសៀមបាត់ហើយ។ ខាងក្រោមនេះជាអ្វីដែលខ្មែរ សុវណ្ណភូមិ សូមឆ្លើយតបទៅនឹងការលើកឡើងនោះ៕ 
....................
ជំលោះព្រះវិហារថ្មី៖ ហ៊ុន សែន ក្បត់ជាតិលក់ប្រាសាទ រក្សាអំណាច បម្រើយួន និងបង្កឲ្យមានការឈ្លានពាន
..............................
ដោយ៖ ខ្មែរ សុវណ្ណភូមិ
...............................
យើងជាខ្មែរ ក៏ដូចសៀម និងអន្តរជាតិ សុទ្ធតែទទួលស្គាល់ថា រឿងក្តីប្រាសាទព្រះវិហារបានចប់សព្វគ្រប់ពីឆ្នាំ១៩៦២ម្ល៉េះ បន្ទាប់តុលាការអន្តរជាតិបានសំរេចក្តីឲ្យខ្មែរឈ្នះរឿងក្តីនេះ។ ចុះហេតុ អ្វីបានជាវារើឡើងវិញនៅឆ្នាំ២០០៧ រហូតមកដល់ ពេលនេះ? ហើយគេឆ្ងល់ណាស់ថា បើថៃចង់ប្តឹងម្តេចមិនប្តឹងសើរើរឿង
នេះកាលពី២០ ឬ៣០ឆ្នាំមុន? តាមពិតវាមានមូលហេតុរបស់វា។

ជាការពិត រឿងនោះគឺ «ហ៊ុន សែន បានយកប្រសាទព្រះវិហារធ្វើជា ថ្នូរនឹងការរឹតចំណងទូតជាមួយប្រទេសថៃឡើងវិញ» បន្ទាប់ពីថៃ បាន បន្ទាបចំណងការ ការទូតរបស់ខ្លួនជាមួយកម្ពុជា បណ្តាល មកពីរឿង កុប្បកម្មដុតស្ថានទូតថៃនាឆ្នាំ២០០៣។

តាមពិតរឿងដុតស្ថានទូតថៃគឺដោយសារតែនៅ ខែមករា ២០០៣មានការសែតខ្មែរ «រស្មីអង្គរខ្មែរ» បានផ្សាយព័ត៌មានចរចាមអារ៉ាមនៃសំដីរបស់តារាស្រីថៃឈ្មោះ សុវ៉ាណាន់ ខុនយីង ឬនាងផ្កាយព្រឹក ថានាងបាននិយាយថាប្រាសាទអង្គរវត្តជារបស់ថៃ ហើយ ហ៊ុន សែន បានដុតភ្លើងបន្ថែមតាមសន្ទរកឋារបស់ខ្លួននៅ ខេត្ត សៀមរាប នាថ្ងៃទី២៧ ខែមករា ២០០៣ ដែលក្រោយមក បណ្តាល ឲ្យមានកុប្បកម្មដុតស្ថានទូតថៃ និងហាងទំនិញថៃនាថ្ងៃទី២៩ មករា២០០៣។

ក្នុងអំពើនេះគេឃើញថា កំលាំងនគរបាល ឬកំលាំងអន្តរាគមន៍ មិនបានមកចាត់វិធានការទាន់ពេលទេ ដោយហាក់បីដូចជាមាន ប្រទេសណាមួយកំពុងបញ្ជាពីក្រោយ ឬជាចេតនារបស់ ហ៊ុន សែន ដើម្បីចំណេញនយោបាយសម្រាប់បម្រើអ្វីមួយ។

ទោះជាយ៉ាងណាក៏ដោយចំណងទូតនៃប្រទេសទាំងពីរត្រូវាបានធ្វើឲ្យមានស្ថានភាពធម្មតាវិញបន្ទាប់ ហ៊ុន សែន បាន «សន្យាចេញសងថ្លៃខូតខាតទៅភាគីថៃជិត៥០លានដុល្លា និងចុះកិច្ចព្រមព្រៀងកិច្ចអភិវឌ្ឍន៍រួមគ្ម្នានៃប្រាសាទព្រះវិហារ» នៅក្នុងជំនួបស្តីពី «កិច្ចពិ ភាក្សានៃគណៈរដ្ឋមន្រ្តីរួមកម្ពុជាថៃ » នាថ្ងៃទី ៣១ ឧសភា និង ១ មិថុនា ឆ្នាំ២០០៣ នៅម្ពុជា។

បន្ទាប់មកគឺនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០០៤ កម្ពុជា និងថៃ បានបើកកិច្ចប្រជុំរួមក្នុងទីក្រុងបាំងកកនៅក្រសួងការបរទេសថៃស្តីពី «គំរោង អភិវឌ្ឍន៍រួមកម្ពុជា ថៃ លើប្រាសាទព្រះវិហារ» ដែលខាងភាគីកម្ពុជាដឹកនាំដោយលោក សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ហើយភាគីថៃដឹកនាំដោយលោក ស៊ុរ៉ាគាត សាធីរ៉ាថៃ (Surakiart Sathirathai) រដ្ឋមន្រ្តីក្រសួងការបរទេសថៃ។ (ប្រភព៖http://dingo.sbs.arizona.edu/~ggoe…/rivalry/…/cm800811v6.txt)។ ក្នុងកិច្ចព្រមព្រៀងស្តីពី «គំរោងអភិវឌ្ឍន៍រួមកម្ពុជា ថៃ លើ ប្រាសាទព្រះវិហារ» នេះ ភាគីកម្ពុជានិងថៃ បានចាត់ទុក «ការ អភិវឌ្ឍន៍រួមនេះជានិមិត្តរូបនៃមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ» ។ ក្នុងនោះផងដែរ ភាគីទាំងពីរក៏បានឯកភាពបង្កើតគណៈ កម្មការ រៀងៗខ្លួនដើម្បីដំណើរការលើគំរោងឲ្យបានឆាប់។

ខាងភាគីថៃមានគណៈកម្មការពីរត្រូវបានបង្កើតឡើង ដោយមាន សមាសភាពមកពីជំនាញផ្សេងៗ ដែលគណៈកម្មការទី១ មានមុខ ងារទទួលខុសត្រូវរៀបចំឡើងវិញប្រាសាទព្រះវិហារ និង គណៈ កម្មការទី២ ទទួលខុសត្រូវផ្នែករៀបចំប្លង់មេអភិវឌ្ឍន៍តំបន់ប្រាសាទ ព្រះវិហារ។

ក្រៅពីនេះភាគីទាំងពីរក៏បានឯកភាពលើ់គំរោងស្តារឡើងវិញកំពូលភ្នំ នៃបដិសរណដ្ឋានខ្មែរ ដើម្បីរក្សានូវសម្រស់សិល្បៈ ប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្តបុរាណវត្ថុវិទ្យាផងដែរ ហើយគំរោងនេះនឹងត្រូវធ្វើរួមគ្នា ជាមួយអង្គការ UNESCO បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក។

ត្រង់នេះជនរួមជាតិពិតជាយល់នូវមូលហេតុដែលថៃទាមទារ និងបង្ក សង្រ្គាមឡើងរោះងប្រសាទព្រះវិហារនេះ។ តែយើង ក៏ឆ្ងល់ ដែរថា ហេតុអ្វីបាន ហ៊ុន សែន ក្រឡាស់សំដី ហើយបដិសេធ ការចុះបញ្ជី រួមគ្នា និងគារអភិវឌ្ឍន៍រួម គ្នាដែលខ្លួនបានសន្យាជាមួយថៃ?

តាមពិតរឿងយើងអាចវិភាគបានច្រើន តែហេតុផលមួយដែលខ្ញុំជឿជាក់ជាងគេ ថ្វីបើគ្មានឯកសារយោងក៏ដោយ តែតាមការផ្តល់ ព័ត៌មានពីមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋាភិបាលគឺ ទាក់ទងនឹងយួន សុខ គង់។ តាមពិតបន្ទាប់ពីយួន សុខ គង់ បានទទួលជៅកជ័យ និងមាន ផលចំណេញប្រាក់រាប់រយលានដុល្លាក្នុងមួយឆ្នាំៗ លើការគ្រប់គ្រងអង្គរវត្តតាំងពីឆ្នាំ១៩៩៩ មក យួន សុខ គង់ បានមានគំរោងកាន់កាប់ផ្តាប់មុខលើការអភិវឌ្ឍន៍ និងកាន់ប្រាសាទព្រះវិហារថែមទៀតនៅឆ្នាំ២០០៦។ តែកំរោងនេះត្រូវរាំងស្ទះដោយសារតែ ហ៊ុន សែន ជាប់សន្យាជាមួយ ថាក់ ស៊ីន និងកិច្ចព្រមព្រៀងជាមួយសៀម។

នេះហើយជាហេតុពិតបណ្តាលឲ្យ ហ៊ុន សែនក្បត់កិច្ចព្រមព្រៀង របស់ខ្លួន ជាមួយសៀម ព្រោះតែចៅហ្វាយយួន។ អ្វីដែលហួសចិត្តគឺ ហ៊ុន សែន បានយល់ព្រមចែកប្រាសាទព្រះវិហារឲ្យសៀម តាំងពីឆ្នាំ២០០៣ ហើយយើងជាខ្មែរ ជាម្ចាស់ប្រទេស មិនបានដឹងទាល់តែសោះ។ ហើយរឹតតែអាក្រក់ថែមទៀត គឺ ហ៊ុន សែន ពិតជាប្រមាថព្រះបរមកោដ្ឋ ដែលបានតស៊ូយកប្រាសាទនេះមកពីសៀម តែ ហ៊ុន សែន បែជាលើកដៃពីរយកចែកទៅឲ្យសៀមវិញ។

ជារួម ហ៊ុន សែន ធ្វើអ្វីៗគឺដើម្បីតែប្រយោជន៍ខ្លួន អំណាចខ្លួន និងចៅហ្វាយយួនរបស់ខ្លួន តែមិនដែលគិតជាតិ និងប្រជាជនខ្មែរ នោះទេ។


ប្រភព៖​ខ្មែរសុវណ្ណភូមិ

No comments

Powered by Blogger.