​ឯកសារ​សរសេរ​ដោយ​ដៃ​របស់​គ្រូពេទ្យ​រជ្ជកាល​ឈី​ង មានតម្លៃ​ជាង ៤០ លាន​ដុល្លារ​

 ​ឯកសារ​សរសេរ​ដោយ​ដៃ​របស់​គ្រូពេទ្យ វ៉ាង​ពី​ឆាង (Wang Bichang) ក្នុងសម័យ​អធិរាជ​ឈី​ង (១៦៤៤-១៩១១) ដែល​កត់ត្រា​វេជ្ជៈបញ្ជា​ចំនួន ៥៤០ ប្រភេទ ត្រូវបាន​វាយតម្លៃ​នៅ​ថ្លៃ ២១៦ លាន​យ័ន (៤១,៣៥ លាន​ដុល្លារ​អាមេរិក​)​។​

​    ​លោក វ៉ាង​ពី​ឆាង បានកើត​ក្នុង​ឆ្នាំ ១៧៦៤ ហើយ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ម​ន្ទីរ​ពេទ្យ​ព្រះ​ចៅ​អធិរាជ​អំឡុង​រាជ​អធិរាជ ជែ​ឈី​ង (១៧៩៦-១៨២០) នៅក្នុង​រាជវង្ស​ឈី​ង​។ លោក​បាន​ចំណាយពេល​ប្រាំបួន​ឆ្នាំ​ក្នុង​តំណែង​។​

​    ​មុននឹង​លោក​វ៉ាង​ចាក​ចេញពី​មន្ទីរពេទ្យ​ព្រះ​ចៅ​អធិរាជ​ដើម្បី​វិលត្រឡប់​ទៅ​ស្រុកកំណើត លោក​បាន​កត់ត្រា​ចំណេះដឹង​ពេទ្យ​ក្នុង​លាវ​ហ្វូ​ជី ក្នុង​ឆ្នាំ ១៨១០​។ ជំងឺ​កម្រ​និង​ពិបាក​ជាច្រើន​មាន​រួមបញ្ចូល​ក្នុង​លាវ​ហ្វូ​ជី ដោយ​រួមបញ្ចូល​មហារីក ដុំ​សាច់ នោម​ឈាម និង​ក្អួត​ឈាម​។​

​    ​ឯកសារ​សរសេរ​ដោយ​ដៃ​នោះ​ត្រូវបាន​រកឃើញ​ក្នុងចំណោម​គំនរ​ឯកសារ​ដោយ​លោក ផឹង​លីង ដែលជា​នាយក​សមាគម​អ្នកប្រមូល​ចិន​។ លោក យ៉ាវ​ប៉​យែ​រ សាស្ត្រ​ចា​រ្យ​មកពី​សាកលវិទ្យាល័យ​ប៉េកាំង ជឿថា​ឯកសារ​នោះ​គឺជា​សំណៅ​ដើម​សរសេរ​ដោយ​លោក វ៉ាង​ពី​ឆាង ដោយ​វិនិច្ឆ័យ​លើ​ក្រដាស​និង​ការសរសេរ​ដោយ​ដៃ​៕

No comments

Powered by Blogger.