អស់ទាស់! អ្នកម្ដាយវ័យក្មេងម្នាក់ធ្វើឲ្យគ្រប់គ្នាច្រលំថាជាសង្សាររបស់កូនបង្កើតដោយសារសម្រស់របស់នាង

ប្រទេសចិន៖ កាលពីថ្មីៗនេះ បណ្ដាញអ៊ីនធើណេតប្រទេសចិនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសាររូបសម្រស់ដ៏ក្មេងជាងវ័យរបស់អ្នកម្ដាយមួយរូប។ Liu Yelin បានជ្វើឲ្យមនុស្សជាច្រើនជ្រួលជ្រើមនឹងរូបរាងជាមួយនឹងសាច់សខ្ចីរបស់នាងដែលប្រៀបដូចជាស្រីក្រមុំ។ ស្ថិតក្នុងវ័យ ៤៩ឆ្នាំ Liu Yelin តែងតែត្រូវគេយល់ច្រលំថាជាសង្សារជាមួយនឹងកម្លោះវ័យ ២២ឆ្នាំ ដែលជាកូនប្រុសបង្កើតរបស់នាង។ Liu Yelin បានចាប់ផ្ដើមចូលធ្វើជាបណ្ណារក្សតាំងពីអាយុ ១៧ឆ្នាំ អស់រយះពេលជាង ៣០ឆ្នាំ នាងក៏បានចូលនិវត្តន៍ ប៉ុន្តែនាងបែរជាមើលទៅមិនចាស់ទាល់តែសោះ។

ម្ដាយរបស់ Liu Yelin បាននិយាយប្រាប់ប្រភពពត៌មានថា Liu Yelin កម្រនឹងប្រើគ្រឿងសម្អាងណាស់ ប៉ុន្តែគាត់តែឃើញនាងយកចិត្តទុកដាក់លើការរក្សារាងរូវ។ Liu Yelin បាននិយាយថា មនុស្សជាច្រើនតែងតែមានការភ្ញាក់ផ្អើលនៅពេលដឹងអាយុពិតរបស់នាង ហើយចង់ដឹងពីអាថ៌កំបាំងរក្សាសម្ផស្សរបស់នាង នាងក៏បានប្រាប់ទៅវិញថាគ្រាន់តែពួកគេត្រូវចំណាយពេលបញ្ចេញញើសឲ្យគ្រប់គ្រាន់តែប៉ុណ្ណោះ។ Liu Yelin ត្រូវបានគេស្គាល់តាមរយៈបណ្ដាញអ៊ីនធើណេតក្នុងឈ្មោះថា​  Ye Wen កើតនៅឆ្នាំ 1968 ក្រុង Xinyang ខេត្ត Henan ប្រទេសចិន។ ម្ដាយស្រស់ស្អាតរូបនេះបានប្រាប់ថា នាងតែងតែហែលទឹក និងធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ នាងចូលចិត្តកីឡាហែលទឹក ហើយកាលពីឆ្នាំមុននាងបានហែលឆ្លងកាត់ដៃសមុទ្រ ម៉ាឡាកា អស់រយះពេលដល់ទៅ ៤ម៉ោង។ នៅលើបណ្ដាញសង្គម នាងបាបបង្ហោះរូបភាពក្នុងសំលៀកបំពាក់កីឡាដ៏ទាក់ទាញរបស់នាង ហើយទទួលបានការ Follow ដល់ទៅ 75,000 នាក់ឯណោះ៕















No comments

Powered by Blogger.