រន្ធត់ណាស់! រថយន្តបើកបញ្ច្រាស់បុករះម៉ូតូជាច្រើនគ្រឿង នៅជិតច្រមុះជ្រូកក្បាលថ្នល់ ស្លាប់ និងរបួសជាង១០នាក់

មនុស្សជាង១០នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និងរបួសក្រោយពីរថយន្តមួយគ្រឿង បើកបញ្ច្រាសបុករះអ្នកជិះម៉ូតូ នៅល្ងាចថ្ងៃទី២៧ ​ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅម្ដុំច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើករថយន្តត្រូវប្រជាពលរដ្ឋ ឡោមព័ទ្ធវាយ ដើម្បីទុកប្រគល់សមត្ថកិច្ច ហើយជនរងគ្រោះដែលរងរបួស ត្រូវប្រជាពលរដ្ឋជួយហៅរថយន្តពេទ្យ ដឹកយកទៅសង្គ្រោះ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច កំពុងចុះជួយអន្តរាគមន៍។










No comments

Powered by Blogger.